អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ភ្នាក់ងាររបស់វិទ្យុអាស៊ីសេរីនៅកម្ពុជា មិនត្រូវបានស្វាគមន៍ទេ, ខណៈក្រសួងមហាផ្ទៃនឹងមានចំណាត់ការតាមផ្លូវច្បាប់

FN ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ឲ្យដឹងថា ភ្នាក់ងារព័ត៌មានរបស់វិទ្យុអាស៊ីសេរីនៅកម្ពុជា មិនត្រូវបានស្វាគមន៍ទេ ហើយស្នើឲ្យមន្រ្តីអ្នកនាំាពាក្យតាមបណ្តាស្ថាប័ន-មន្ទីរនានាពិចារណា ក្នុងការឆ្លើយឆ្លងព័ត៌មានជាមួយវិទ្យុមួយនេះ។ ការលើកឡើងរបស់ លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា វិទ្យុអាស៊ីសេរីបានបិទការិយាល័យមិនស្របច្បាប់ របស់ខ្លួននៅកម្ពុជា និងបញ្ចប់កុងត្រាជាមួយបុគ្គល៤០នាក់ ហើយវិទ្យុបរទេសនេះ នឹងជ្រើសរើសយកអ្នកយកព័តមានទាំងនោះ ប្រមាណ១៧នាក់ ឱ្យធ្វើការងារយ៉ាងសម្ងាត់បំផុត ដើម្បីបញ្ជូនព័ត៌មាននានា ទៅទីក្រុងវ៉ាស៊ីនតោន។ លោក​នាយឧត្តមសេនីយ៍ ខៀវ​ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ នឹងមានវិធានការផ្សេងៗទៅតាមផ្លូវច្បាប់ក្នុងករណីដែលមាន សំណូមពរពីក្រសួងព័ត៌មាន។ លោកជំរុញឱ្យក្រសួងព័ត៌មាន ធ្វើលិខិតផ្លូវការមកក្រសួងមហាផ្ទៃ និងក្រសួងផ្សេងៗទៀត។ លោក ខៀវ សុភ័គ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងចង់​បានលិខិតផ្លូវការមួយទៀតពីក្រសួងព័ត៌មាន ដែលគួរធ្វើលិខិតផ្លូវការមកកក្រសួងនានា ដើម្បីមាន ចំណាត់ការបន្ត។ ក្រសួងមហាផ្ទៃនឹងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងទាន់ពេលវេលាក្នុងករណីដែលមានសំណូមពរពីក្រសួងព័ត៌មាន តាមរូបភាពណាក៏ដោយ ដែលច្បាប់កម្ពុជាអនុញ្ញាត»។ … Continue reading អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ភ្នាក់ងាររបស់វិទ្យុអាស៊ីសេរីនៅកម្ពុជា មិនត្រូវបានស្វាគមន៍ទេ, ខណៈក្រសួងមហាផ្ទៃនឹងមានចំណាត់ការតាមផ្លូវច្បាប់